រាជធានីគ្រោងធ្វើសំណង់ស្ពានអាកាស ៤ទៀត នៅខណ្ឌដង្កោ


 Fly Bridge 06 06 16 2 copy

    អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានឱ្យដឹងថា សំណង់ស្ពានអាកាស ៤ខ្សែទៀត គ្រោងនឹងធ្វើបន្ថែមនៅរាជធានីភ្នំពេញ សំណង់ស្ពានអាកាសទាំង៤ គ្រោងធ្វើនៅខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ ។

     ឯកឧត្តម ប៉ា សុជាតិវង្ស បានសរសេរអំពីគម្រោងធ្វើសំណង់ស្ពានអាកាស ៤ខ្សែទៀតនេះ តាមរយៈគេហទំព័រនៅថ្ងៃទី៣ ខែមិថុនានេះ ក្នុងមូលហេតុបញ្ជាក់ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាស្ទះចរាចរណ៍ ។ ហ្វេសប៊ុកបានសរសេរថា “នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដីស្តុប BKC (កាណាឌីយ៉ា) និងពិនិត្យលទ្ធភាពចាប់ផ្តើមសាងសង់ស្ពានអាកាសចំនួន ៤ខ្សែបន្ថែមទៀត នៅតំបន់ក្បាលថ្នល់ស្ថិតក្នុងខណ្ឌចំកាមន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាកកស្ទះចរាចរ ។

     ចំពោះចំណុចស្តុប BKC ក្រុមការងារបច្ចេកទេសនឹង សិក្សាលម្អិតបន្ថែមអំពីផលប៉ះពាល់នៃគម្រោង ចំណែកឯគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ ត្រូវតែចាប់ផ្តើម បើទោះបីជានៅមានបញ្ហាដែលជាឧបសគ្គមួយចំនួនក៏ដោយ ។”

Fly Bridge 06 06 16 3 copy

Fly Bridge 06 06 16 4 copy

Fly Bridge 06 06 16 5 copy

Fly Bridge 06 06 16 6 copy