លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង នាពេលរសៀលថ្ងៃទី ១៦ ខែមិនានេះ បានដឹកនាំមន្រ្តីរាជការសាលាក្រុង និងបងប្អូនកម្មករសំអាតអនាម័យ ធ្វើពលកម្ម បោសសំអាស
អនាម័យ ទីធ្លាក្នុងបរិវាណសាលាក្រុង អោយបានស្អាតជាមុន និងបានបែកសំលៀកបំពាក់ ដល់បងប្អូនកម្មករទាំងអស់នោះ ។
លោក ម៉ននី បណ្ឌិត បានបញ្ជាក់ថាសកម្មភាពទាំងនេះ គឺបង្ហាញអោយឃើញឡើងដើម្បីជាគំរូរមួយ សំរាប់អង្គភាពរដ្ឋផ្សេងៗ ទៀតដើម្បីសំអាតអនាម័យអង្គភាពរបស់ខ្លួនជាមុនសិន ។
បន្ទាប់ពីចូលរួមធ្វើពលកម្មរួច លោកម៉ននី បណ្ឌិត អភិបាលក្រុង បានសហការជាមួយលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់កំពង់លាវ ប៉ូលីសប៉ុស្តរដ្ឋបាល មេភូមិ បានចុះពិនិត្យទីតាំងដីដែលត្រូវបានឆូសឆាយបើកផ្លូវអោយធំជាងមុន ។