​ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានរៀបចំពិធីដាំដើមត្នោត ដើម្បីចារក្នុងប្រវត្តិសាស្រ្តក្នុងស្រុកស្រីសន្ធរ

30007

ដើមត្នោតគឺជាអត្តសញ្ញាណជាតិ និង ក្នុងគោលដៅអភិរក្សដើមត្នោតនេះអោយបានស្ថិតស្ថេរគង់វង្ស និងការអភិវឌ្ឍតំបន់បឹងវាមដែលជាបឹងប្រវត្តិសាស្រ្ត (ទាក់ទងប្រវត្តិហ្លួងព្រះស្តេចកន) អោយប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត គ្រាប់ត្នោត ៥២៥២ដើម ត្រូវបាន ​ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ប្រធានមន្ទីជុំវិញខេត្ត អភិបាល អភិបាលរងស្រុក កងកម្លាំង ព្រះសង្ឃ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានរៀបចំពិធីដាំដើមត្នោត ដើម្បីចារក្នុងប្រវត្តិសាស្រ្តក្នុងស្រុកស្រីសន្ធរ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា
នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នេះ ស្ថិតនៅ​ឃុំបារាយណ៍ ។ មានប្រសាសន៍បន្ថែមក្នុងពិធីនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា នាថ្ងៃអាទិត្យ ត្រូវនឹង១៨ខែមិនា កាលពី៤៨ឆ្នាំមុន មានអ្នកនយោបាយមួយក្រុម ដែលបានឃុបឃិតជាមួយបរទេស និងផ្តើមគំនិតធ្វើរដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្ត្រនិយម ហើយនោះគឺជាដំណើរការផ្លាស់ប្តូរលើកដំបូងក្នុងកម្ពុជា ដែលខ្មែរគ្នាឯងបានទទួលការគាំទ្រពីបរទេស ហើយជាពេលវេលាដែលនាំភ្នក់ភ្លើងសង្រ្គាមចូលមកកម្ពុជា។ដោយឡែកគ្រាប់បែក បេ៥២របស់កងទ័ពសហរដ្ឋអាមេរិកត្រូវបានទំលាក់មកលើទឹកដីកម្ពុជាដើម្បីសម្លាប់ប្រជាជនកម្ពុជា នេះជាហេតុផលដែលយើងដាក់ដាំគ្រាប់ត្នោតចំនួន៥២៥២ក្នុងនៃរំលឹកឡើងវិញនៃសោកនាដកម្មមកលើប្រជាជនកម្ពុជា។

 30009

 30010

 30008

 30011