នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មាធិការគណបក្សក្រុងសំរោង បានសហការជាសាខាបក្សមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាន រៀបចំបើកការដ្ឋានស្ថាបនាស្ពានបេតុងប្រវែង១៥ម៉េត្រ ទទឹងប្រវែង៧ម៉ែត្រដែលជាអំណោយសន្តិសុខមនុស្សធ៌ម របស់ប្រទេសជប៉ុនតាមរយៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចំណាយថវិកាសាងសង់៩០,៣០០ដុល្លា នៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ដែលប្រារព្ធក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ថាវី ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ចើញចូលរួម ឯកឧត្តម សមាជិកអចិន្រ្តៃយ៍បក្សខេត្ត សមាជិកបក្សខេត្ត ក្រុមការងារចុះជួយក្រុង សមាជិកបក្សក្រុង សង្កាត់ ភូមិ និងប្រជាពលរដ្ឋសរុប២៥០នាក់ ក្នុងនោះឯកឧត្តមបានឧបត្ថម្ភសារុងចំនួន១ក្នុងមួយនាក់ ព្រមទាំងអង្ក២ការុង មី១០កេះ ត្រីខ១០យូរ ទឹកត្រី១យូរ ទឹកស៊ីអ៊ៀវ១យូ សម្រាប់កម្មករសាងសង់ស្ពាននៅទីនោះផងដែរ ។ សូមអរគុណ គោរពរាយកាណ៍ពីគណៈកម្មាធិការបក្សក្រុងសំរោង។
ឯកឧត្តម ស ថាវី អញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាស្ពានបេតុងប្រវែង១៥ម៉េត្រ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
