ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បើកវគ្គបណ្តុះបណ្តាលសេចក្តីណែនាំស្តីពីគោលការណ៍និងនីតិវិធីនៃការតែងតាំងនិងការបញ្ចប់ភារកិច្ចមុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិល

30306

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃ គ.ជ.អ.ប.បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសេចក្តីណែនាំស្តីពីគោលការណ៍និងនីតិវិធីនៃការតែងតាំងនិងការបញ្ចប់ភារកិច្ចមុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមន្ទីរ និងអនុប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ដោយមានសមាសភាពចូលរួមប្រមាណ ២០០ នាក់។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្នុងគោលបំណងផ្សព្វផ្សាយ និងបណ្តុះបណ្តាល បំពាក់បំប៉នអំពីខ្លឹមសារសេចក្តីណែនាំលេខ៧៨៨ និងលេខ៧៨៩ មស.សណន របស់ក្រសួងមុខងារសាធារណៈ ដល់អង្គភាពជំនាញ និងមន្ទីរដែលជាតួអង្គសម្របសម្រួល និងអនុវត្តយ៉ាងសំខាន់ក្នុងកិច្ចដំណើរការគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានខ្លឹមសារពិស្តារ ដើម្បីងាយស្រួលដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

 30305

 30304

 30303

 30302