នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអនុញ្ញាតអោយលោក Wouter Van Wersch ប្រធានក្រុមហ៊ុន General Electric International, Inc. ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងស្វែងរកឱកាសថ្មីៗដើម្បីចូល រួមចំណែកក្នុងការងារបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានសំដែងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ក្រុមហ៊ុន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តអោយក្រុមហ៊ុនពង្រីកប្រតិបត្តិការលើវិស័យមួយចំនួនទៀតដូចជា ការលើកកម្ពស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា តាមរយៈការចែករំលែកចំណេះដឹងនិងបទពិសោធន៍ ការបណ្តុះបណ្តាលកសាងសមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិជាមួយក្រសួងក្នុងការសិក្សាស្រាវជ្រាវលើការលើកកម្ពស់ការងារតាមដានការបំពុលបរិស្ថាន និងផែនការសម្រាប់នាពេលអនាគត៕
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន General Electric International, Inc. ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
