សម្តេចបានមានប្រសាសន៍ថា ចំនួនអ្នកចុច Like គាំទ្រក្នុងហ្វេសប៊ុករបស់សម្តេច មានចំនួនកើនឡើងកាន់តែច្រើនគួរអោយកត់សម្គាល់ ។ គិតរហូតមកត្រឹមល្ងាចមិញនេះ ចំនួនចុច Like បានកើនដល់ជិត ៤លានកន្លះហើយ ក្រោយការចាប់ផ្តើមលេងតាំងពីខែកញ្ញា ឆ្នាំ ២០១៥ កន្លងមក ។
យោងតាមទិន្ន័យហ្វេសប៊ុក ចំនួនចុច Like គាំទ្រសម្តេចតេជោ កំពុងស្ថិតក្នុងចំណោម Top Five របស់ពិភពលោក ។ ហ្វេសប៊ុករបស់ សម្តេចតេជោសែន បានចាប់ផ្តើមដំណើរការផ្លូវការនៅខែកញ្ញាឆ្នាំ ២០១៥ ។ ក្នុងរយៈពេល ៤ខែ ក្រោយដំណើរការនោះ គេសង្កេតឃើញមានចំនួនចុច Like គាំទ្រ កើនដល់ជាង ២លាននាក់ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៦… និងក្រោយមកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៦ ចំនួនចុច Like កើនដល់ ៣លាន ៣សែននាក់… និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៦ ចំនួនចុច Like បានកើនជាង ៤លាននាក់… និងរហូតមកទល់ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦ ចំនួនចុច Like បានកើនជិត ៤លានកន្លះហើយ ។