ថវិកាបេឡា មរណៈសង្គ្រោះ ត្រូវបានប្រគល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តពោធិ៍សាត់ ចំនួន ៤គ្រួសារ


ពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បាននាំយកថវិកាបេឡា មរណៈសង្គ្រោះ ចំនួន ១៦លានរៀល ទៅប្រគល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុវជនកម្ពុជា ដល់លំនៅដ្ឋាន នាថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណគេហដ្ឋានយុទ្ធជនមរណៈ ស្ថិតក្នុងភូមិអូរបាក្រងក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផងដែរ ។
លោក ញ៉ឹក សារ៉េត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា គ្រួសារសព សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលត្រូវមកទទួលប្រាក់បេឡាមរណៈសង្រ្គោះនាពេលនេះ មានចំនួន ៤ គ្រួសារ គឺ គ្រួសារសព ១.ឈ្មោះ ឡុង នី ជាមរណៈប៉ូលីស ទទួលមរណៈភាព នៅឆ្នាំ២០១៦ ទីលំនៅស្រុកកណ្តៀង ២.ឈ្មោះ ឃុំ ឃឿន ជាពលីសេនាជន ទទួលមរណៈភាព នៅឆ្នាំ២០១៦ ទីលំនៅស្រុកកណ្តៀង ៣.ឈ្មោះ យិន សាវឿន ជាពិការយោធា ទទួលមរណៈភាព នៅឆ្នាំ២០១៦ ទីលំនៅក្រុងពោធិ៍សាត់ ៤.ឈ្មោះ នង ភួន ជាពិការយោធា ទទួលមរណៈភាព នៅឆ្នាំ២០១៦ ទីលំនៅក្រុងពោធិ៍សាត់ ។ ដោយថវិកាបេឡា មរណៈសង្រ្គោះ ត្រូវប្រគល់ជូនឲ្យទៅឲ្យក្រុមគ្រួសារ ឬ ប្រពន្ធ ក្នុងមួយគ្រួសារ ទទួលបាន ៤ លានរៀល ។
ឯកឧត្តម ម៉ៅ ធនិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងបានចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ពីសំណាក់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដល់គ្រួសារសព ដែលបានបាត់បង់គ្រួសារ ដែលជាទីស្រឡាញ់ ព្រមទាំងបានកោតសរសើរ ដល់វីរៈភាពដ៏អង់អាចក្លាហាន ដោយបានលះបង់ នូវកម្លាំងកាយចិត្តក្នុងការ ការពារទឹកដីកន្លងមក ។
ឯកឧត្តមបានផ្តាំផ្ញើដល់គ្រួសារសព សមាគមទាំង៤គ្រួសារ ត្រូវយកថវិកានេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីឲ្យជីវភាពមានការកើនឡើងជាលំដាប់ ៕
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋដែលបានចូលរួម ជិត ១៥០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ ផងដែរ ៕

Mao Tornin 17-6-2016 (17)

Mao Tornin 17-6-2016 (15)

Mao Tornin 17-6-2016 (14)

Mao Tornin 17-6-2016 (13)

Mao Tornin 17-6-2016 (12)

Mao Tornin 17-6-2016 (11)

Mao Tornin 17-6-2016 (9)

Mao Tornin 17-6-2016 (7)

Mao Tornin 17-6-2016 (6)

Mao Tornin 17-6-2016 (5)