ឯកឧត្តមបណ្ឌិត គន់ គីម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពត

30788

ខេត្តកំពត: នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពត និងសំណេះសំណាបំពាក់មេដាយជូនសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូអមដំណើរ គណ:អភិបាលខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលសង្កាត់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពត សរុប៤១១នាក់។

 30780

 30778

 30776

 30781

 30782

 30783

 30784

 30785

 30786

 30789

 30790

 30791