នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណះអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់នូវអគារសិក្សា ១ខ្នង មាន ៣ បន្ទប់របស់មជ្ឍមណ្ឌលសិក្សាសហគមន៍ស្ពែនស្លែង ភូមិស្ពែនស្លែង ឃុំស្ពែនស្លែង ស្រុកស្រីស្នំខេត្តសៀមរាប ក្រោមគម្រោងអនុវត្តរបស់មជ្ឍមណ្ឌលសិក្សាសហគមន៍អង្គរ របស់អង្គរការសហព័ន្ធជាតិនៃសមាគមន៍យូណេស្គូជប៉ុន អគារសិក្សាដែរបានសម្ភោធនាពេលនេះមានទំហំ ១២ ម៉ែត្រ x ១៦ ម៉ែត្រ ស្នើរនិង ១៩២ ម៉ែត្រការ៉េ តាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយចំណាយថវិការអស់ចំនូន ១០០.០០០ ដុល្លារអាមេរិក និងមានបំពាក់គ្រឿងសង្ហារឹម បរិក្ខាថាមពលអគ្គិសនី អណ្តូងលូ ក្រោមអធិបតីភាពឯកឧត្តម លាង សេង ហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ពិធីសម្ភោធដាក់អោយប្រើប្រាស់នូវអគារសិក្សា ១ខ្នង របស់មជ្ឍមណ្ឌលសិក្សាសហគមន៍ស្ពែនស្លែង ភូមិស្ពែនស្លែង ឃុំស្ពែនស្លែង ស្រុកស្រីស្នំ
