នៅព្រឹកថ្ងែព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលស្រុកជីក្រែង ដឹកនាំដោយ លោក ពៅ ប៊ុនធឿន អភិបាលស្រុក និង លោក ប៉ោក សេរីរតន៍មុនិី ប្រធានក្រុមប្រឹក្សាស្រុក បានចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងឃុំស្ពានត្នោត សរុបចំនួន ១១០២នាក់ ស្រី ៥២៤នាក់ ដោយផ្សព្វផ្សាយពីការទទួលអំណោយដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លាបំផុតពីរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានអគារសិក្សាវិទ្យាល័យចំនួន១ខ្នង ៣ជាន់ មាន១៨បន្ទប់ និងបណ្ណាល័យ១ខ្នង ៣បន្ទប់ ព្រមទាំងអគារសិក្សាបឋមចំនួន១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅអនុវិទ្យាល័យ និងបឋមសិក្សាស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
ថ្នាក់ដឹកនាំស្រុកជីក្រែង បានជម្រាបដល់លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្ស នៅឃុំស្ពានត្នោត ដែលបានទទួលពីសម្តេចតេជោនូវអគារ សិក្សា២ខ្នង ស្មើនឹង៣៣បន្ទប់ និងបណ្ណាល័យ១ខ្នង៣បន្ទប់
