ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តមន្រ្តីអនុវត្តការងារ ឱ្យមានប្រសិទ្ធភាពក្នុងវិស័យបរិស្ថាន

31556

នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួបរិស្ថាន បានដឹកនាំកិច្ចប្រជុំជីវភាព និងជំរុញការងារអនុវត្តន៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើវឌ្ឍនភាពការងារឱ្យមានប្រសិទ្ធភាពជាងមុនដល់ថ្នាក់ដឹកនាំចំណុះក្រសួងបរិស្ថាន និងបណ្តាមន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់អំពីការដឹកនាំ និងគ្រប់គ្រងទៅតាមជំនាញ ដោយលើកទឹកចិត្តឱ្យមន្រ្តីជំនាញគិតគូពីផលប៉ះពាល់ទៅលើវិស័យបរិស្ថាន ជាពិសេសការងារវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន ដើម្បីបុព្វហេតុកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីឱ្យការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការទទួលបាននិរន្តរភាពការងារ គឺបានមកពីការ បែងចែកការងារ ការប្រគល់ និងលើកទិសដៅមានប្រសិទ្ធភាព៕

H.E. Say Sam Al Encourages Environmental Official to Perform the Job Task Effectively

29 March 2018
=====================================

H.E. Say Sam Al, Minister of Environment led an internal meeting about Environmental Impact Assessment, Strengthening Capability to Perform the Job Task More Effectively, attended by Leaders of Ministry and 25 Provincial Department of Ministry for Environment.

H.E. Say Sam Al stressed about the Leadership and Skill Management by encourage the Environmental Expert to take into account environmental impact, especially environmental impact assessment, in purpose of environmental protection, natural resource management, biodiversity conservation for sustainable development.

Moreover, the Minister also said that job sustainability was derived from the division of Tasks, delivery and implementation of effective measures.

 31555

 31557

 31554

 31558

 31559