ឯកឧត្តម សុខ ឥសាន បានអះអាងថា ក្រុមប្រឆាំងដែលកំពុងដើរតាមការដឹកនាំ របស់លោក សម រង្ស៊ី នោះ កំពុងតែខ្លាចស្រមោលខ្លូនឯង ដោយប្រកាសថា ខ្លាចគេលួចធ្វើឃាត


ភ្នំពេញ៖អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានអះអាងថា ក្រុមប្រឆាំងដែលកំពុងដើរតាមការដឹកនាំ របស់លោក សម រង្ស៊ី នោះ កំពុងតែខ្លាចស្រមោលខ្លូនឯង ដោយប្រកាសថា ខ្លាចគេលួចធ្វើឃាត។

វិទ្យុអាស៊ីសេរីបានចេញផ្សាយ កាលពីថ្ងៃទី២០ មីនា ថា “សកម្មជនសហគមន៍ខ្មែរមួយចំនួន ក្នុងប្រទេសអូស្ត្រាលី កំពុងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីបានទទួលការគំរាមកំហែង របស់ជនអនាមិក ដែលមានបំណងចង់សម្លាប់ពួកគាត់”។

ក្នុងការតវ៉ាប្រឆាំងវត្តមាន សម្តេចតេជោនៅអូស្រ្តាលី ក្រោមការដឹកនាំរបស់លោក ហុង លីមតំណាងអូស្ត្រាលីដើមកំណើតខ្មែរ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី២១ មីនាថា មុនពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមប្រជុំកំពូល អាស៊ាន- អូស្ត្រាលី ក្រុមប្រឆាំង ឬតិរច្ឆានដឹកនាំនិងញុះញង់ ដោយលោក ហុង លីម ហាក់មានទឹកចិត្ត និងសកម្មភាពពុះកញ្ជ្រោលណាស់ ក្នុងការប្រឆាំង ។

អ្នកនាំពាក្យបក្សកាន់អំណាចបន្តថា “ឥឡូវក្រោយការបញ្ចប់បេសកកម្ម ប្រកបដោយជោគជ័យ និងផ្លែផ្ការបស់សម្តេចតេជោ រួចបានត្រឡប់មកមាតុភូមិវិញ ស្រាប់តែពួកតិរច្ឆាន ហុង លីម នាំគ្នាសម្តែងការភ័យខ្លាច លើសុវត្ថិភាពផ្ទាល់ខ្លួនថា មានហានិភ័យ ពីការតាមធ្វើឃាដដល់ខ្លួនទៅវិញ ។ តើការបំផុសព័ត៌មាននេះ ជាឧបាយកល ឬជាការភ័យខ្លាចប្រាកដមែន ? បើជាឧបាយកល គឺគ្មានអ្វីក្រៅពីចេតនាចង់ដាក់កំហុស មកលើរដ្ឋាភិបាលកម្ពុជានោះទេ”៕

ការនិ យាយ ថាខ្លាចសុវត្ថិភាព របស់ខ្លួនគឺមានន័យថា ដាក់បន្ទុកមកលើរដ្ឋាភិបាលអូស្ត្រាលីថាអន់ បើ អន់ អីចឹងតើពួកតិរច្ឆានគិតយ៉ាវម៉េច មានតែរត់ទៅនៅស្រុកខ្មែរវិញឬ ៕