ដើម្បីបង្កើនសមត្ថភាពស្តុកទឹករបស់អាងទឹក ដូនទយ ស្ថិតក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ទំនប់សណ្តរអាងទឹកនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញជាជំហានៗ ។ បច្ចុប្បន្ន ក្រសួងកំពុងដំណើរសាងសង់នៅក្នុងជំហានទី ៣ ដែលមានប្រវែង ៥.៣០០ ម៉ែត្រ និងមានបំពាក់សំណង់សិល្បការសរុបចំនួន ០៣ កន្លែង ។
នៅពេលបញ្ចប់ជំហានទី ៣ នេះ អាងទឹកដូនទយ នឹងមានលទ្ធភាពផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណជាង ១.០០០ ហិកតា បន្ថែមទៀត ។