អភិបាលក្រុងព្រៃវែង បានចូលរួមអមដំណើរ ឯកឧត្តម បណ្ឌិត ងិន ប៉ាណាល់ អនុប្រធានក្រុមការងារផលិតទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក


ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចូលរួមអមដំណើរ ឯកឧត្តម បណ្ឌិត ងិន ប៉ាណាល់ អនុប្រធានក្រុមការងារផលិតទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងបានចុះពិនិត្យសកម្មភាពរាវមីនរបស់ក្រុមការងារ CMAC និងសកម្មភាពកាប់ឆ្កាព្រៃ ដើម្បីយកទីតាំងប្រារព្វពិធី និងសង់រោងផលិតទូក ។ បន្ទាប់មកឯកឧត្តមអនុប្រធានក្រុមការងារ និងអភិបាលក្រុង ក៏បានចុះសិក្សា ពិនិត្យតាមផ្លូវទឹក ចាប់ពីព្រែក ឆ្ពោះទៅទន្លេតូច ធំ ដើម្បីដឹងអំពីស្ថានភាពផ្លូវទឹក ងាយស្រួលក្នុងការអុំទូក ង ដែលមានប្រវែង៨៥ម៉ែត្រ ។

 32023

 32024

 32025

 32026

 32027

 32028

 32022