នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី
បើកឲ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ពិធីនេះនឹងមានការចូលរួមពីបណ្តាសប្បុរសជន ជាតិ និងអន្តរជាតិ ភាគីពាក់ព័ន្ធ និងមន្ត្រីនៃរាជារដ្ឋាភិបាលកម្ពុជាជាច្រើនរូបផងដែរ។
ការបង្កើតនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»នាពេលនេះគឺដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យ ក្នុងការស្វែករកថវិកាពីបណ្តាសប្បុរសជននានា មកទ្រទ្រង់ ក្នុងការព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ដែលកំពុងរងចាំការព្យាបាលជារៀងរាល់ថ្ងៃនេះ។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពិធីនេះ(Live)នៅម៉ោង ៨:៣០នាទីព្រឹក បន្តិចទៀតនេះ ពីវិមានសន្តិភាព៕