ឯកឧត្តម សុខ ឥសាន បានលើកឡើងថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានចាញ់ប្រៀបទណ្ឌិត សម រង្ស៊ី ដាច់


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP)ឯកឧត្តម សុខ ឥសាន បានលើកឡើងថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានចាញ់ប្រៀបទណ្ឌិត សម រង្ស៊ី ដាច់ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គម តេឡេក្រាម នៅថ្ងៃទី៧ មេសានេះថា តាំងពីដើមមកលោក សម រង្សី បានបង្ហាញឲ្យឃើញថា ខ្លួនជាមនុស្សកំសាក មានការអីគេច ពីការទទួល់ខុសត្រូវផ្ទាល់ សុខចិត្តរុញឲ្យអ្នកផ្សេង ប្រឈមមុខជំនួសខ្លួនជានិច្ច ។ តែបើសិន បានផលខ្លះ សម រង្សី ដណ្តើមយកយ៉ាងចេញមុខ ។

ឯកឧត្តមបន្តថា ដើម្បីបោកលោក កឹម សុខា លោក សម រង្សី បានធ្វើខ្លួនដូចជាក្លាហានណាស់ គឺ បានលាលែងពីតួនាទី ប្រធានអតីតបក្សប្រឆាំង យ៉ាងភ្ញាក់ផ្អើល ដែលនិកស្មានមិនដល់ ។ ការលាឈប់ពីប្រធាននេះ ធ្វើឲ្យ កឹម សុខា មើលឃើញថា សម រង្សី ហាក់មានវីរភាពច្រើន ជាងខ្លួន ក្នុងចំណោមសកម្មជន គាំទ្រអតីតបក្សប្រឆាំង មិនបានដឹងថា ជាអន្ទាក់របស់ សម រង្សីទេ ។

ដូច្នេះដើម្បីកុំឲ្យចាញ់ប្រៀប សម រង្សី លោក កឹម សុខា ធ្វើខ្លួនដូចជាក្លាហាន លើសពេល ណាៗ ហើយមិនបានគិត ពិចារណាវែងឆ្ងាយ ក៏បានលាតត្រដាងនូវ សកម្មភាពរបស់ខ្លួនក្នុង ការអនុវត្តផែនការបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ ដែលត្រូវធ្លាក់ ចូលរណ្តៅយ៉ាងជ្រៅ មិនអាចស្តារបានដល់សព្វថ្ងៃ ។ ដោយប្រឈមនឹងមាត្រា៤៤៣ នៃក្រមព្រហ្មទ័ណ្ឌ កឹម សុខាត្រូវចាប់ខ្លួន និងឃុំខ្លួនគ្មានថ្ងៃចេញ ។

ឯកឧត្តម សុខ ឥសាន បន្តថា ម៉្យាងទៀត កឹម សុខា បានរំលាយបក្សសិទ្ធិមនុស្ស មួយជំហ៊ានមុន សម រង្សី ភ្លេចគិតពីការធ្លាក់ចូល ក្នុងឧបាយកល សម រង្សី ។ ឥឡូវបក្សផ្ទាល់ខ្លួន ត្រូវបាន រំលាយ រួចហើយ ឯខ្លួនត្រូវជាប់ឃុំ គ្មានសង្ឃឹមថាបានចេញ ។ តើនៅមានអីសង្ឃឹមទៀត មានតែចប់តែម្តង ។

ឯកឧត្តមបន្ថែមថា ឯសម រង្សី ទោះបីនៅក្រៅស្រុក និងមានឋានៈជាទណ្ឌិតមិនហ៊ាន ចូលស្រុក ក៏ពិតមែន តែសម រង្សី នៅមានកង់សឺគួរ អាចមានទឹកមាត់លេបខ្លះដែរ ។ នោះគឺនៅមានបក្ស ភ្លើងទៀនមួយគ្រាន់កំដរដំណើរការលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជាដែរ ។ ហេតុនេះហើយ បានជា មានអ្នកខ្លះ យល់ថាបក្សភ្លើងទៀននឹងចុះឈ្មោះ ប្រកួតប្រជែងក្នុងការបោះឆ្នោត នាខែកក្កដាខាងមុខជាមិនខាន យ៉ាងហោចណាស់ នឹងអាចបាន១ ប្ញ ២ កៅអីគ្រាន់លេបដែរ  មិនសូន្យដូចកឹម សុខាឡើយ ។

ឯកឧត្តមបញ្ជាក់ថា “ហេតុផលខាងលើនេះ បញ្ជាក់ថា កឹម សុខា ចាញ់ប្រៀប ទណ្ឌិត សម រង្សី ដាច់ ហៅលែងព្ញហើយ ។ នេះ គឺជាល្បិចកលនៅក្នុង សម្ព័ន្ធភាពទាំងបង្ខំ កាលពីឆ្នាំ២០១២ នោះ” ៕