រតនគិរី ៖ លោក ខាត់ សាម៉ាល់ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី ជំនួសលោកស្រី ច័ន្ទ ខាំឃឿន ដែលបានចូលនិវត្តន៍ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំសាលាខេត្តរតនគិរី នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ។
ក្នុងពិធីនេះលោក ខាត់ សាម៉ាល់ ដែលចូលកាន់ដំណែងថ្មីជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី ក៏បានថ្លែងធ្វើការប្ដេជ្ញាចិត្តខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមកំណែទម្រង់ថ្មីរបស់ក្រសួងផងដែរ ។