ឯកឧត្តម យឹម សុខុម បានអញ្ជើញប្រគល់ទូកង ខ្នាតអន្តរជាតិ ចំណុះ២២នាក់ ដែលមានឈ្មោះថា កក់ព្រះច័ន្ទសែនជ័យ ជូនទៅដល់វត្តមុនីរង្សីរតនារាម

33282

កំពង់ស្ពឺព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់ទូកង ខ្នាតអន្តរជាតិ ចំណុះ២២នាក់ ដែលមានឈ្មោះថា កក់ព្រះច័ន្ទសែនជ័យ ដែលមានតម្លៃប្រមាណ ៣.០០០ ដុល្លារ ជូនទៅដល់វត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) ទុកសំរាប់ប្រើប្រាស់តាមការគួរ ។ ទូកង ខ្នាតអន្តរជាតិ ចំណុះ២២នាក់ ដែលមានឈ្មោះថា កក់ព្រះច័ន្ទសែនជ័យនេះ គឺជាទូកដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រណាំងទូក ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក៏បានចូលបច្ច័យចំនួន ២.០០០.០០០ លានរៀន សំរាប់កសាងរបងវត្តផងដែរ ។

 33285

 33284

 33286

 33287

 33283

 33281

 33280