ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ចុះពិនិត្យការងារគ្រប់គ្រង់គ្រោះមហន្តរាយ នៅខេត្តពោធិ៍សាត់


ពោធិ៍សាត់ ៖ ក្នុងដំណើរបំពេញបេកកម្មនៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យនោះ ឯកឧត្តមបណ្ឌិតទេស រដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យលទ្ធផល ការងារគ្រោះមហន្តរាយនៅខេត្តពោធិ៍សាត់ នាថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ខូយ រីដា អភិបាលរងខេត្ត និង ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ធឹម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង អាជ្ញាធរ ក្រុង ស្រុក ក៏បានអញ្ជើ្ចញចូលរួមផងដែរ ។
បន្ទាប់ពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានជួបសំណេះសំណាល និង សាកសួរសុខទុក្ខ ជាមួយបងប្អូនអាជីវករក្នុងផ្សារថ្មីពោធិ៍សាត់ តាមបណ្តាតូបលក់ដូរនីមួយៗ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងផ្សានោះរួចមក លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានបន្តដំណើរចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋមួយកន្លែង ដែលជាអ្នកទទួលផលអណ្តូងទឹក ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺនៅភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តបោធិ៍សាត់ ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានថ្លែងថា ដោយសារក្រសួងធនធានទឹក និង ឧតុនិយមបាន ព្យាករថា ក្នុងឆ្នាំ២០១៦ នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងទទួលរងនូវបាតុភូតកម្តៅខ្លាំង ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងនេះផងដែរ ។ ស្ថិតក្នុងស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាក់កញ្ចប់ថវិកាចំនួន ៥០លានរៀល តាមរយៈខ្ញុំផ្ទាល់ ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងនោះ ៣០លានរៀល សម្រាប់អន្តរាគមដោះស្រាយចែកចាយទឹក ដែលសកម្មភាពនេះបានអនុវត្តរួចមកហើយ និង ថវិកា ២០លានរៀលទៀត សម្រាប់ជីកអណ្តូងទឹក ។
ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះជីកអណ្តូង ១៦កន្លែង ក្នុងនោះនៅក្នុងស្រុកកណ្តៀង ១២កន្លែង និង នៅស្រុកបាកាន ៤កន្លែង ជាប្រភេទអណ្តូងស្នប់ទឹកថ្លាល្អ ជាក់ស្តែងដូចជាអណ្តូងស្នប់នៅក្នុងភូមិអំពិលកញ្ច្រិញជាសក្ខីភាពស្រាប់ ធ្វើឲ្យអ្នកទទួលផលរីករាយ ដោយសារមានទឹកប្រើប្រាស់នៅក្នុងភូមិរបស់ពួកគាត់ ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានចាត់ទុកថា គ្រោះមហន្តរាយឆ្នាំនេះ គឺជាគ្រោះមហន្តរាយដ៏ធំមួយដែលមិនធ្នាប់មានកន្លងមក បណ្តាលឲ្យប្រជាពលរដ្ឋរស់នៅតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់ ចំពោះការងារបង្កបង្កើនផលជួបបញ្ហាប្រឈមនឹងកង្វះខាតទឹក ។ តែទោះជាយ៉ាងនេះក៏ដោយ គឺរយៈពេលប៉ុន្មានថ្ងៃ អាកាសធាតុមានការប្រែប្រួល ពីក្តៅមកត្រជាក់ មានភ្លៀងធ្លាក់ជាបណ្តើៗ ហេតុនេះសូមឲ្យប្រជាពលរដ្ឋជម្រុញទៅលើការងារបង្កបង្កើនផល និង អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់ និង ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតខ្មែរ គំរូថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ ។

pursat 3 29-6-2016 (8)

pursat 3 29-6-2016 (7)

pursat 3 29-6-2016 (6)

pursat 3 29-6-2016 (4)

pursat 3 29-6-2016 (5)

pursat 3 29-6-2016 (10)

pursat 3 29-6-2016 (15)

pursat 3 29-6-2016 (13)

pursat 3 29-6-2016 (14)