លោកស្រី ជុក សុផានី អំពាវនាវឲ្យអាជ្ញាធរថៃ បន្តបើកវគ្គជួសជុលម៉ាស៊ីនត្រជាក់ ទូរទឹកកក និង សម្ភារៈអេឡិចត្រូវនិច ក្រោយបញ្ចប់វគ្គផ្សារដែក និង តបណ្តាញអគ្គិសនី


ពោធិ៍សាត់ ៖ លោកស្រី ជុក សុផានី អភិបាលរងខេត្ត តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់អាជ្ញាធរថៃ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសផ្សារដែក និងតបណ្តាញអគ្គិសនីរួច សូមឲ្យមានបើកវគ្គជំនាញជួសជុល ម៉ាស៊ីនត្រជាក់ទូរទឹកកកនិងសម្ភារៈអេឡិចត្រូនិចបន្តទៀត ព្រោះថាបច្ចុប្បន្នយើងមាន បណ្តាញភ្លើងអគ្គិសនីដែលមានតម្លៃសមរម្យ អាចឲ្យប្រជាពលរដ្ឋ យើងខ្ញុំប្រើប្រាស់ទៅតាម តម្រូវការរៀងៗខ្លួន ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សារដែក និងតបណ្តាញអគ្គិសនីដល់យុវជនមកពីសហគមន៍នានាក្នុងខេត្ត សរុបចំនួន៥០នាក់ នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ នៅសាល ប្រជុំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់។
ពិធីក៏មានការអញ្ជើញចូលរួមពី លោក Chansak Tawin អភិបាលរងខេត្តត្រាត, លោក Satien Potposrtsee អគ្គនាយកមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្រាត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ។
លោក ពុំ ចាន់ថា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តការល្អ រវាងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ ជាមួយ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្រាត (ប្រទេសថៃ) ទើបឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ។ លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ បានឧប្បត្ថម្ភថវិកា ដោយអាជ្ញាធរខេត្តត្រាត មានរយៈពេល ៥ថ្ងៃ មានសិក្ខាកាមចូលមកសិក្សា ចំនួន៥០នាក់ បង្រៀនដោយវិស្វករជំនាញមកពីប្រទេសថៃ លើជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ។ លោកបានឲ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលមជ្ឈមណ្ឌលរបស់លោក ទទួលបានការឧបត្ថម្ភការបណ្តុះបណ្តាល ពីសំណាក់អាជ្ញាធរខេត្តត្រាត (ប្រទេសថៃ) ក្នុងការជួយបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ដល់យុវជនមកពីសហគមន៍នានាក្នុងខេត្ត ឲ្យមានចំណេះដឹង ចំណេះធ្វើ និង ភាពប៉ិនប្រសព្វជាក់លាក់ អាចយកទៅប្រកបមុខរបរ រកស៊ីចិញ្ចឹមជីវិតបាន ។
លោកស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលថៃ ថ្នាក់ដឹកនាំខេត្តត្រាត និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ មុខ ជំនាញត្រាត ដែលបានរៀបចំឲ្យមានគម្រោងនេះឡើង ដើម្បីផ្តល់ឱកាសឲ្យយុវជនកម្ពុជា បានសិក្សាជំនាញបច្ចេកទេសផ្សារដែក និងតបណ្តាញអគ្គិសនី ព្រោះថាសុទ្ធសឹងតែជាមុខ ជំនាញល្អៗដែលជាតម្រូវការលើទីផ្សារផងដែរ។ លោកស្រីបានបន្ថែមថា នេះដោយសារការ ខិតខំប្រឹងប្រែង លើកិច្ចសហប្រតិបត្តិការល្អ រវាងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ ខេត្តត្រាត លោកស្រីក៏សង្ឃឹមថានឹងទទួលបានវគ្គបណ្តុះបណ្តាលជួសជុល ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងសម្ភារៈអេឡិចត្រូវនិចបន្តទៀតទៅថ្ងៃខាងមុខ។ ជាមួយគ្នានេះ លោកស្រីក៏ បានផ្តាំ ផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងចំណេះធ្វើទៅប្រើប្រាស់ឲ្យ ចំគោលដៅ អាចរកការងារទៅតាមជំនាញ ឬអាចប្រកបការងារដោយខ្លួនឯងបាន៕

pursat 3-7-2016 (3)

pursat 3-7-2016 (2)

pursat 3-7-2016 (4)

pursat 3-7-2016 (7)

pursat 3-7-2016 (5)

pursat 3-7-2016 (6)

pursat 3-7-2016 (9)