ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច សាយ ឈុំ សម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា វត្តតាំងក្រសាំងខាងជើង


ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តតាំងក្រសាំងខាងជើង ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា សមិទ្ធផលល្អៗជាច្រើននៅក្នុងទីអារាមនេះ ត្រូវបានកើតចេញ ពីសុទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសម្បុរសជនទាំងឡាយ ស្របពេលប្រទេសកំពុងមានសន្តិភាព និងមានគោលនយោបាយដឹកនាំ ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ដូច្នេះបងប្អូនទាំងអស់គ្នាត្រូវតែទទួលស្គាល់ថាប្រទេសជាតិយើងបច្ចុប្បន្ន កំពុងមានសេរីភាព សុខសន្តិភាពពេញបរិបូរណ៍យឡាងពិតប្រាកដ ហើយត្រូវប្តេជ្ញាថែរក្សាសន្តិភាពនេះឱ្យបានតរៀងទៅ៕

Pa Socheatvong a 4-7-2016 (1)

Pa Socheatvong a 4-7-2016 (2)

Pa Socheatvong a 4-7-2016 (3)

Pa Socheatvong a 4-7-2016 (4)

Pa Socheatvong a 4-7-2016 (5)

Pa Socheatvong a 4-7-2016 (7)

Pa Socheatvong a 4-7-2016 (8)

Pa Socheatvong a 4-7-2016 (9)

Pa Socheatvong a 4-7-2016 (10)

Pa Socheatvong a 4-7-2016 (11)

Pa Socheatvong a 4-7-2016 (12)

Pa Socheatvong a 4-7-2016 (13)

Pa Socheatvong a 4-7-2016 (14)

Pa Socheatvong a 4-7-2016 (15)