ទិដ្ឋភាពការដ្ឋានសាងសង់ឡើងវិញ ទំនប់អាងទឹក អូរស្វាយ


ទិដ្ឋភាពការដ្ឋានសាងសង់ឡើងវិញ ទំនប់អាងទឹក អូរស្វាយ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៨៥% ហើយ ។

ទំនប់អាងទឹក អូរស្វាយ គឺជាប្រព័ន្ធធារាសាស្ត្រថ្មីមួយទៀត ដែលត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទឹកឱ្យការដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងទឹកដីនៃខេត្តព្រះវិហារ ។ ការសាងសង់ឡើងវិញនេះ មានទំហំការងារ ៖ ការងារទំនប់ដី ប្រវែង ២.០០០ ម, សំណង់បង្ហៀរ ប្រវែង ៦១ ម ចំនួន ០១ កន្លែង និងសំណង់សិល្បការ សរុបចំនួន ០៤ កន្លែង ។

នៅពេលសាងសង់ឡើងវិញរួច ទំនប់អាងទឹក អូរស្វាយ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ៥២០ ហិកតា ស្រូវប្រាំង ២០ ហិកតា និងដំណាំរួមផ្សំ ១០ ហិកតា ។