លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដែលក្រុមការងារនីមួយៗ បានចុះបំពេញអនុវត្តនាពេលកន្លងមក


ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដែលក្រុមការងារនីមួយៗ បានចុះបំពេញអនុវត្តនាពេលកន្លងមក នៅស្រុកស្រែអំបិល បូទុមសាគរ និងគិរីសាគរ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អភិបាលស្រុក អភិបាលរង លោកមេឃុំ និងមន្ត្រី នៃមន្ទីរជំនាញពាក់ព័ន្ធ៕