លោកជំទាវ មាន សំអាន អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋរស់នៅភូមិឈើទាល និងឃុំបឹងជ័រ


នារសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋរស់នៅភូមិឈើទាល និងឃុំបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ពាក់ព័ន្ធនឹងការជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ អោយបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរលោកជំទាវបានឧបត្ថម្ភថវិកានិងសម្ភារៈមួយចំនួនដល់អ្នកចូលរួមផងដែរ ។