ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មេដាយការពារជាតិជូនអតីតយុទ្ធជនចំនួន៥២៧នាក់


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែ ជេស្ឋ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក សមាជិកអចិន្ត្រៃយ៏គណកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ចំនួន៥២៧នាក់មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។