លោកជំទាវ ម៉ែន សំអន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ សហការជា មួយអង្គការ one to one ចុះមកពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋក្រីក្រ ៥០០គ្រួសារ ដោយ ឥតគិតថ្លៃជូនបងប្អូន រយៈពេល ៥ថ្ងៃ នៅសាលាស្រុករំដួល ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រសម្ដេចតេជោ ចុះមកពិនិត្យ  និងព្យាបាលជំងឺជូន បងប្អូនប្រជាពលរដ្ឋដោយឥតថ្លៃនាថ្ងៃនេះ គឺមានគោលបំណង ផ្ដល់ភាពកក់ក្ដៅ ព្រោះសុខភាពរបស់ ប្រជាពលរដ្ឋម្នាក់ៗ ជាគ្រឹះជាសសរទ្រូង និងជា កម្លាំងធនធានដែលមានតម្លៃមិនអាច កាត់ថ្លៃ បានសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិហើយសុខភាពពិតជាមានតម្លៃជាងមាសពេជទៅទៀត។
លោកជំទាវបានបញ្ជាក់ថា ដោយហេតុនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមបានដាក់ចេញនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី១ទី២និងទី៣ដែលមានលក្ខណៈ ប្រទាក់ក្រឡាគ្នាលើ គ្រប់វិស័យ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។
ទន្ទឹមនឹងនោះការលើកកម្ពស់ការផ្ដល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋជាពិសេសជនក្រីក្រស្ត្រីនិង កុមារត្រូវបានកំណត់ក្នុងផែនការ យុទ្ធសាស្ដ្រសុខា ភិបាល២០១៣-២០១៨ ដែលជាលទ្ធផលរាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផល ដ៏ធំធេងដូចជាការបញ្ចប់ សង្គ្រាម និងទទួលបានសុខ សន្តិ ភាព ពេញលេញ។
ក្នុងឱកាសនោះដែរ លោកជំទាវ  ម៉ែន សំអន ក៏បាននាំយកថវិកា របស់សម្ដេចតេជោ ទៅឧបត្ថម្ភដល់ គណៈកម្មការរៀបចំកម្មវិធីនេះ ចំនួន២លានរៀល ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តសម្ដេចតេជោចំនួន២ លានរៀល និងប្រជាពលរដ្ឋក្រីក្រ ៧៩គ្រួសារ ក្នុងចំណោម ប្រជាពលរដ្ឋ៥០០គ្រួសារ ក្នុងម្នាក់ៗទទួលបានថវិកា ៣ម៉ឺនរៀលផងដែរ៕

Men Sam An 7-7-2016 (1)

Men Sam An 7-7-2016 (5)

Men Sam An 7-7-2016 (6)

Men Sam An 7-7-2016 (7)

Men Sam An 7-7-2016 (8)

Men Sam An 7-7-2016 (9)

Men Sam An 7-7-2016 (10)

Men Sam An 7-7-2016 (14)

Men Sam An 7-7-2016 (15)

Men Sam An 7-7-2016 (16)

Men Sam An 7-7-2016 (17)

Men Sam An 7-7-2016 (18)

Men Sam An 7-7-2016 (19)

Men Sam An 7-7-2016 (20)

Men Sam An 7-7-2016 (21)

Men Sam An 7-7-2016 (22)