លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ “រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ” និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោម ប្រធានបទ “ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយ រងគ្រោះផ្នែកសុខភាព សម្រាប់កម្មករ និយោជិត វ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ” ដែលបានរៀបចំ ឡើងនៅសាល មហោស្រព នៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថា ៖ ទិវា ១មិថុនា នេះត្រូវបាន ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រ កម្ពុជា បានលុបបំបាត់ពលកម្មកុមារជាបញ្ហាអាទិភាព និងចាត់វិធាន ការឱ្យមាន ប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងការ ទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ ដោយផ្តោតលើគោលការណ៍ចម្បង ៣ គឺ៖ ១) ការដកហូតកុមារ ពីទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដើម្បីឱ្យកុមារទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម កុមារទៅក្នុងសង្គម ២) កិច្ចសហការ ជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តី និងកុមារ និង៣) លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ ។ វិធានការទាំងនេះបានជួយលើក ស្ទួយកុមារនៅកម្ពុជាឲ្យកាន់តែមានការយកចិត្តទុកដាក់បន្ថែមទៀត ។