ឯកឧត្តម ទេព ងន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ ០១ មិថុនាស្តីពី“ការលើកកម្ពស់សិទ្ធិកុមារ”


នាព្រឹកថ្ងៃ ៣រោច ខែជេស្ឋ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី០១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ ០១ មិថុនាស្តីពី“ការលើកកម្ពស់សិទ្ធិកុមារ” ស្ថិតនៅមជ្ឈមណ្ឌលបុរីកុមារមិត្តភាព បារាំង-ហុងហ្គ្រីឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជេីញចូលពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា, តំណាងក្រសួង អាជ្ញាធរខេត្តកណ្តាល អាជ្ញាធរស្រុកកណ្តាលស្ទឹង និងឃុំ អង្គការការីតាសកម្ពុជា និងមជ្ឈមណ្ឌលបុរីកុមារមិត្តភាពបារាំង-ហុងហ្គ្រី លោកគ្រូ អ្នកគ្រូ យាយជី តាជី សិស្សានុសិស្ស និងកុមារា កុមារី សរុបចំនួន៥៥០នាក់