ពិធី​អបអរសាទរ​ខួប​លើក​ទី​ ៦៨ ទិវា​កុមារ​អន្តរជាតិ​ ១ មិថុនា និង​ពិធី​សម្ពោធ​អគារ​សិក្សា​​សមិទ្ធផល​ផ្សេងៗ​នៅ​ក្នុង​សាលារៀន​បឋមសិក្សា​ថ្លុក​ជ្រៅ ស្រុក​កង​មាស


កំពង់ចាម៖ គណៈ​​គ្រប់គ្រង​ លោក​គ្រូ អ្នកគ្រូ មាតាបិតា​-អ្នក​អាណា​ព្យាបាល និង​សិស្សានុសិស្ស​ប្រមាណ​១២០០​នាក់​ បាន​ចូលរួម​ក្នុង​ពិធី​អបអរ​សាទរ​ការ​ប្រារព្ធ​​ខួបទី៦៩ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួបទី១៧ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​អធិបតី​ភាព​ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​សៅរ៍ ០៤​រោច ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សាលា​បឋមសិក្សា​ថ្លុក​ជ្រៅ ស្ថិត​ក្នុង​ស្រុក​កងមាស។ ​

នា​ឱកាស​នោះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ បាន​ប្រគល់​​​​សម្ភារៈ​សិក្សា​​​ជូន​លោក​គ្រូ អ្នក​គ្រូ ចំនួន ១៥០​នាក់ និង​សិស្សានុសិស្ស​ចំនួន ៩០០​នាក់​ ព្រម​ទាំង​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ការ​​សម្ពោធ​អាគារ​សិក្សា​ និង​សមិទ្ធផល ផ្សេងៗ​របស់​សាលារៀន​រួម​មាន៖ អាគារ​សិក្សា​ថ្មី​០១​ខ្នង ០៥​បន្ទប់ បំពាក់​គ្រឿង​សង្ហារិម​គ្រប់​បន្ទប់ ​ការ​ត​បណ្ដាញ​ទឹក​ស្អាត និង​ជួសជុល​អាគារ​សិក្សា​មួយ​ខ្នង មាន​០៥​បន្ទប់​ផង​ដែរ​។