អភិបាលក្រុងព្រៃវែង អញ្ជើញចុះពិនិត្យការដ្ឋានខួងដីចាក់គ្រឹះស្ពានឆ្លងប្រឡាយទឹក ក្នុងសង្កាត់កំពង់លាវ


ថ្ងៃចន្ទ ៦ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះពិនិត្យការដ្ឋានខួងដីចាក់គ្រឹះស្ពានឆ្លងប្រឡាយទឹក ដែលស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រុង ដែលស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង

ក្នុងពិធីនោះ ក៏មានការចូលរួមពីលោកចៅសង្កាត់កំពង់លាវ សមាជិកក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង