ប្រជាពលរដ្ឋនិងយុវជនជា ច្រើននាក់ទៀតហើយដែលរស់នៅចក្រភពអង់គ្លេស សម្រេចចិត្តចូលជាមួយគណបក្សប្រជាជនកម្ពុជា ពិសេសក្នុងគ្រាក្នុងនិងក្រៅប្រទេសបាត់បង់ទំនុកចិត្ត ។
ពិធីប្រកាសបញ្ជូលសមាជិកបក្ស ប្រព្រឹត្តទៅក្រោមអធិបតីភាព ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំចក្រភពអង់គ្លេស លោក មាស គីមហេង, ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រចាំទ្វីបអឺរ៉ុប លោក ហួត ហាក់ និងប្រធានក្រុមការងារ ប្រចាំចក្រភពអង់គ្លេស លោក ជាប ដាវុធ និងតំបន់ Lille នៅថ្ងៃទី១២ ខែកក្កដា នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ។
ការចូលជាសមាជិកគណបក្សប្រជាជននេះ គឺត្រូវគេអះអាងថាជាការចូលដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំនោះទេ ក្រុមអ្នកវិភាគបានសង្កេតឃើញថា សន្ទុះនៃការចូលជា សមាជិកយុវជនថ្មីៗ នៃគណបក្សប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស នាពេលនេះ ត្រូវគេឃើញថា មានភាពផុសផុលដែល ខុសពីគណបក្សជំទាស់ដែលភាគច្រើនសមាជិក សមាជិកា ត្រូវបានបណ្តេញចេញពីបក្ស ដោយសារអំពើញុះញុង់ និងសកម្មជនសំខាន់ជាច្រើនទៀត នៃគណបក្សជំទាស់នៅកម្ពុជានេះ ក៏បានចាកចេញពីបក្សជាបន្តបន្ទាប់ ដោយរងការអាក់អន់ចិត្តដោយសារតែរឿងអាស្រូវបុគ្គល របស់មេដឹកនាំបក្សមួយនេះផងដែរ ៕