នៅរសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជា មួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក លោក លោក ស្រី ប្រធានមន្ទីរ គណៈអភិបាលស្រុក បានចុះ សួរសុខទុកនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅ ឃុំស្រែសំបូរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងចំនួន៨០៥នាក់។
មានប្រសាសន៏សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំ ណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាចក្រ កម្ពុជា ជានិច្ចកាល សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនជាច្រើន បានគិតគូរដល់សុខទុក និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ ពេលវេលា ។
ឯកឧត្តម ម៉ុម សារឿន បានអំពាវ នាវ ដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីរបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅក្រោមគេ និងថែរក្សា ការពារ សុខសន្តិភាព ការពារផលប្រយោជន៏ ជូនជាតិមាតុភូមិ និងប្រជាជន ។
ជាមួយគ្នានេះ ឯកឧត្តម បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីនេះផងដែរ ។