ប៉ៃលិន÷នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អីុ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល ចែកកញ្ចប់អាហារ និង ស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាម ចំនួន៣៧៧គ្រួសារ ។
ក្នុងពិធីនេះដែរឯកឧត្តម បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនពុកម៉ែបងប្អូនសាសនិកខ្មែរ-ឥស្លាម ។
ឯកឧត្ដមផ្ទាល់ បានរំលឹកឡើងវិញពីអតីតកាលពីសាសនា ជំនឿនានា ដែលក្នុងសម័យប៉ុល ពត ត្រូវបានបំបិទសិទ្ធសេរីភាពមិនថាពុទ្ធសាសនា ឬឥស្លាមសាសនាឡើយ តែដោយមានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន មាននយោបាយឈ្នះៗទើបធ្វើអោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឡើងវិញ ក្នុងនោះជំនឿសាសនានានា រួមទាំងសាសនាឥស្លាមក៏រស់ឡើងវិញ ហើយពុកម៉ែបបងប្អូនខ្មែរ-ឥស្លាមក៏អាចគោរព ប្រកាន់ទំនៀមទំលាប់របស់ខ្លួនបានរហូតដល់សព្វថ្ងៃនេះ ។