សម្តេចតេជោសែន បំពេញទស្សនកិច្ចតាមបណ្តាខេត្តនានា


HS 22 07 16 2 copy

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដានេះ ក្នុងដំណើរជុំវិញខេត្តទាំង២៤ របស់កម្ពុជា ។

     នៅក្នុងខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ។ គម្រោងនេះ គឺជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវចំណាយទឹកប្រាក់សរុប ចំនួន ៣,៣៥៥ លានយ៉េន ដែលស្មើនឹង ៣៣លាន ៥៥ម៉ឺនដុល្លារ

     សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រព័ន្ធទឹកស្អាតនេះ មានកម្លាំងផលិតទឹកជាង ៣ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ហើយបើកចេញពីក្បាលរ៉ូប៊ីណេមកភ្លាម គឺទទួលទានបានតែម្តង ។ សម្តេចបានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាកំពុងអភិវឌ្ឍន៌ផ្គត់ផ្គង់ទឹកស្អាតនៅទីរួមខេត្ត គឺគេបានបន្តជីក និងស្តារ អណ្តូង ប្រឡាយ និងស្រះ បន្ថែមទៀត ដើម្បីទប់ស្កាត់ ការខ្វះខាតទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ។

     ខេត្តបាត់ដំបង គឺជាខេត្តឈប់សំចតលើកដំបូងរបស់សម្តេច ក្នុងគម្រោងដំណើរទស្សនកិច្ចតាមបណ្តាខេត្តដទៃទូទាំងប្រទេស ។ សម្តេចបានមានប្រសាសន៍បង្ហាញតម្រាយផ្លូវធ្វើដំណើរទស្សនកិច្ចថា បន្ទាប់ពីខេត្តបាត់ដំបងថ្ងៃនេះ គឺថ្ងៃស្អែកសម្តេចនឹងបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ហើយបន្ទាប់មកគឺខេត្តកំពង់ធំ ។

     ក្នុងឱកាសសម្ពោធជំនួយទឹកស្អាតនោះផងដែរ សម្តេចបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលបានផ្តល់នូវជំនួយទឹកស្អាតនេះ និងជំនួយជាច្រើនទៀត ដល់ប្រទេសកម្ពុជា ។ សម្តេចបានមានប្រសាសន៍ទៀតថា នៅខែកញ្ញា ខាងមុខនេះ នឹងមានជើងយន្តហោះជប៉ុន ដែលនឹងហោះត្រង់មកកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ និងវិនិយោគិន ដែលនឹងជួយពង្រឹងនិងពង្រីក នូវទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទៀតផង ៕

HS 22 07 16 3 copy  HS 22 07 16 4 copy

HS 22 07 16 5 copy  HS 22 07 16 6 copy

HS 22 07 16 7 copy  HS 22 07 16 8 copy