ឯកឧត្តម ប៊ូ ឡាំ អញ្ជើញចុះសំណាលជាមួយប្រជាពលរដ្ឋ និងចែកប៊ិច សៀវភៅ នំបុ័ងដល់សិស្សានុសិស្ស នៅឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី


នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែបឋមសាធ ឆ្នាំច សរឹទ្ធស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រនិងលោកជំទាវ អមដំណើរដោយ លោក លោកស្រីក្រុមការងារគណបក្សប្រជាជនកម្ពុជាអញ្ជើញចុះសំណាលជាមួយប្រជាពលរដ្ឋ និងចែកប៊ិច សៀវភៅ នំបុ័ងដល់សិស្សានុសិស្ស នៅឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី។