លោកជំទាវតុង ណារី បានអំពាវនាវអោយ ប្រជា ពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពអោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ


កំពង់ឆ្នាំងៈ លោកជំទាវ តុង ណារីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំពានី ស្រុកកំពង់ត្រឡាចបានថ្លែងថាៈ សន្តិភាពមានតម្លៃណាស់ សំរាប់គ្រួសារ និង សង្គមចុងក្រោយនេះសម្តេចតេជោហ៊ុនសែនបានដាក់ចេញនូវនយោបានឈ្នះ-ឈ្នះបានរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងទទួលបានសន្តិភាពពេញលេញរយៈពេល២០ឆ្នាំ។
ក្រោយទទួលបានសន្តិភាពសម្តេចបានបន្ត ដឹកនាំអភិវឌ្ឍន៍ប្រទេសមានការរីកចំរើនលើគ្រប់វិស័យ ដល់បច្ចុប្បន្ន ។

លោកជំទាវបានថ្លែងបែបនេះនៅថ្ងៃទីី១៧ ខែមិថុនាឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយ
មេក្រុមបក្សចំនួន៨៤៨នាក់មកពី២ភូមិក្នុងឃុំពានីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារថ្នាក់ ខេត្តស្រុក ឃុំចូលរួមផងដែរ។

លោកជំទាវ បានផ្តាំផ្ញើអោយប្រជាពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនដោយរៀបចំឯកសារដែលគ.ជ.ប បានកំណត់ហើយអញ្ជើញ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨អោយបានគ្រប់គ្នាៗគឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា បន្តគាំទ្របេក្ខភាពសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោ
បាយ និងបន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីថែមទៀត។

ចុងបញ្ចប់លោកជំទាវព្រមទាំងក្រុមការងារបានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់មេក្រុមបក្សចំនួន៨៤៨នាក់ម្នាក់ៗទទួលបានសារុង១និងថវិកា១ម៉ឺនរៀលផងដែរ៕