លោកជំទាវ មាន សំអាន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនារីខេត្តព្រៃវែង


នារសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនារីខេត្តព្រៃវែង រួមមានក្រុមប្រឹក្សាខេត្តជានារី អភិបាលរងខេត្តជានារី ប្រធាន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត សរុបចំនួន ២០នាក់។
បន្ទាប់មកលោកជំទាវបានជួបសំណេះសំណាលជាមួយក្រុមការងារផលិត ទូក ង (ប្រវែង ៨៥ម៉ែត្រ អាចផ្ទុកអ្នកអ៊ុំចំនួន ១៧៩នាក់) ដើម្បីបំបែកឯតទគ្គកម្មទូកវែងជាងគេលើពិភពលោក។