នៅរសៀលថ្ងៃសៅរិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះពិនិត្យ ការដាំដំណាំផ្លែឈើ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានការដាំដំណាំចម្រុះ មានដំណាំ ធុរ៉េន សាវម៉ាវ និងមង្ឃុត ។ តាមការបញ្ជាក់របស់មេការនៅទីនោះបានឲ្យដឹងថា ចំការនេះមានផ្ទៃដីប្រមាណជាជាង ៥ ហត ហើយការដាំដំណាំនេះគឺមានរយៈពេលប្រាំពីរឆ្នាំមកហើយ និងសង្ឃឹមថាអាចទទួលផលធុរ៉េនចំនួន៧០តោន រីឯតម្លៃលក់នៅនឹងចំការទទួលបាន ២ដុល្លារក្នុងមួយគីឡូក្រាម ។