ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលធ្វើនយោបាយចោទប្រកាន់ និងមូលបង្កាច់គេឯង ដោយគ្មានការពិត ដើម្បីប្រជាប្រិយភាពរបស់ខ្លួន ហើយត្រូវបានគេប្ដឹង មិនហ៊ានចូលស្រុកវិញនោះ គឺជាការធ្វើនយោបាយ តម្រិះជិះកឯង។
ឯកឧត្តម សុខ ឥសាន បានលើកឡើងថា “គាត់ធ្វើដើម្បីប្រជាប្រិយភាពរបស់គាត់ តែទីបំផុតគាត់ត្រូវ ខ្ចាត់ព្រាត់ទៅក្រៅ អត់ហ៊ានចូលស្រុក អាហ្នឹងជាតម្រិះជិះកឯង គ្មានអ្នកណាធ្វើជំនួយគាត់ទេ គឺខ្លួនគាត់ធ្វើឲ្យខ្លួនគាត់ ត្រូវឃ្លាតឆ្ងាយពីប្រទេសជាតិ” ។
ឯកឧត្តម សុខ ឥសាន បានគូសបញ្ជាក់ជាថ្មីទៀតថា ចំពោះឯកឧត្ដម សម រង្ស៊ី ដែលពឹងបរទេសឲ្យ គាបសង្កត់មកលើ រាជរដ្ឋាភិបាល ដើម្បីឲ្យដោះស្រាយ បញ្ហារបស់ខ្លួននោះ គឺជារឿងដែលគ្មានប្រយោជន៍ ព្រោះប្រទេសកម្ពុជា យើងជាប្រទេសឯករាជ្យ និងអធិបតេយ្យ ដូច្នេះមិនអាចបរទេសណាមក រំលោភលើឯករាជ្យ អធិបតេយ្យភាព របស់កម្ពុជាបានទេ ។
CPP៖ លោក សម រង្ស៊ី ជាអ្នកនយោបាយ បែបតម្រិះជិះកឯង
