ឯកឧត្តម ហង្សពុទ្ឋា ៖ អត្តសញ្ញាណប័ណ្ណ ក្រោយរបបប៉ុលពត ដែលមានបាវចនា ព្រះរាជាណាចក្រកម្ពុជា អាចចុះឈ្មោះបោះឆ្នោតបាន


ភ្នំពេញ ៖ ប្រជាពលរដ្ឋមានចម្ងល់តៗគ្នា ហេតុអ្វីបានជាអត្តសញ្ញាណប័ណ្ណចាស់ មិនអាចចុះឈ្មោះបាន ប៉ុន្តែអ្នកនាំពាក្យ គ.ជ.បថ្មី ធ្វើការបដិសេធចំពោះ ការចោទប្រកាន់នេះ ។
ឯកឧត្តម ហង្ស ពុទ្ឋា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានបញ្ជាក់នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៦នេះថា រាល់អត្តសញ្ញាប័ណ្ណ សញ្ជាតិខ្មែរ ទាំងអស់ ក្រោយសម័យប៉ុល ពត ដែលប្រើបាវចនា ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាមួយនឹង សំបុត្រកំណើត អាចចុះឈ្មោះបោះឆ្នោត បានទាំងអស់។ ក្នុងករណីមន្រ្តីគជប មិនចុះឈ្មោះឲ្យតាមការ ណែនាំខាងលើនេះ ពលរដ្ឋអាចរាយការណ៍មក កាន់ស្ថាប័ន គ.ជ.ប វិញបាន ។
ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ជូនថា អត្តសញ្ញាណប័ណ្ណក្រោយរបបប៉ុលពត ដែលប្រើប្រាស់បាវចនា សម័យរដ្ឋកម្ពុជា មិនអាចចុះឈ្មោះ ឬចូលរួមបោះឆ្នោតបានទេ៕