ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវ ការពារប្រជាជន និងប្រទេសជាតិ គឺត្រូវធ្វើអ្វីៗ គ្រប់បែបយ៉ាង ដើម្បីប្រជាជន វាប្រៀបដូចជាមេគ្រួសារមួយ


កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាស ទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាក់ថា ថ្នាក់ដឹកនាំដែលទទួលខុសត្រូវការពារប្រជាជន និងប្រទេសជាតិ គឺត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជន វាប្រៀបដូចជាមេគ្រួសារមួយ ឱពុកម្តាយបានលះបង់អ្វីគ្រប់យាង ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងស្រឡាញ់កូនចៅរបស់ខ្លួន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា យុវជនត្រូវស្វែងយល់ឲ្យច្បាស់ពីគោលការណ៍គណបក្ស ស្វែងយល់ពីបក្ស ដែលជាបក្សធំជាងគេ មានស្នាដៃច្រើនជាងគេ មានទំនុកចិត្តច្រើនជាងគេ និងត្រូវស្វែយល់ពីរបៀបរបរធ្វើការ និងដើរតួនាទីជាឃោសនិក របស់បក្សក្នុងការបង្ហាញ នូវរាល់សមិទ្ធិផលជាច្រើនរបស់បក្ស ដែលបានខិតខំកសាងតាំង ពីបាតដៃទទេរ និងការពារអនាគត របស់យើង ការពារសុខសន្តិភាព និងស្ថេរភាពសង្គម។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ សកម្មជនយុវជនដែលបានជ្រើសរើសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងអបអរសាទរការសម្រេចចិត្តចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា គឺប្រកបដោយឆន្ទៈស្ម័គ្រចិត្ត សីលធម៌ គុណធម៌ បម្រើបក្សនិង បម្រើប្រជាជន។ សូមកោតសរសើរនិង ថ្លែងអំណរគុណចំពោះឆន្ទៈ និងការលះបងកម្លាំងកាយ កម្លាំងចិត្ត របស់បងប្អូនដើម្បីគណបក្ស និងប្រជាជន ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមទៀតថា គណបក្សខ្លាំង ឬ មិនខ្លាំង គឺអាស្រ័យលើអត្តសញ្ញាណ និងការប្រព្រឹត្តរបស់សមាជិកបក្ស សកម្មជនក្នុងការធ្វើ សកម្មភាពបម្រើបក្ស និងប្រជាជនប្រកបដោយ សីលធម៌ និងគុណធម៌ យុវជនក្នុងមូលដ្ឋាន គឺជាដៃស្តាំរបស់ បក្សក្នុងការជួយសម្របសម្រួល និងធ្វើសកម្មភាពប្រកបដោយឆន្ទៈ ភាពស្មោះត្រង់ និងការលះបង់ ដែលទាំងនេះគឺជាគ្រឹះ ដ៍រឹងមាំរបស់បក្ស  ។
ឯកឧត្តមបណ្ឌិតថា យុវជនរបស់បក្សសំដៅ លើយុវជន ពីមួយជំនាន់ទៅមួយជំនាន់ គឺជាឆ្អឹងខ្នងរបស់គណបក្ស យុវជនជំនាន់មុន បានសង្គ្រោះជីវិត ប្រជាជនការពារប្រជាន និងអភិវឌ្ឍប្រទេសឲ្យមានការ រីកចម្រើនមកដល់សព្វថ្ងៃ។ យុវជនជំនាន់នេះត្រូវរក្សាស្នាដៃ សន្តិភាព ស្ថេរភាពសង្គម សមិទ្ធិផលនានា និងកសាងសមិទ្ធិបន្ថដែមទៀត ដើម្បីបន្សល់ទុកសម្រាប់ ជាតិនិងយុវជនជំនាន់ក្រោយៗ ។ ប្រទេសរីកចម្រើន ប្រជាជនមានជីវភាព  កូនចៅប្រជាពលរដ្ឋមានឱកាស រៀនសូត្រគឺជាការផ្តល់ឱកាស របស់គណបក្ស ប្រជាជនកម្ពុជា ៕