សមត្ថកិច្ចផាកពិន័យយានយន្តជាង ៨ពាន់គ្រឿង


Pennal 05 01 16 2 copy

     ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បាន​បន្ត​នៅ​ថ្ងៃ​ទី​៤​ ក្នុង​រង្វង់​ដែល​ការ​រិះគន់​បាន​បន្ត​ជុំវិញ​ការ​អនុវត្ត​ច្បាប់ ​។

     ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ លោក​ឧត្តម​សេនីយ៍​ឯក រុន រ័ត្នវាសនា បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នា​ល្ងាច​មិញ​ថា ការ​ផាក​ពិន័យ​នៅ​ថ្ងៃ​នេះ មាន​ជាង ​៨​ពាន់​គ្រឿង​ ។ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ជីវិត​អ្នក​រង​គ្រោះ​ដោយ​សារ​ចរាចរណ៍ ​ដែល​មាន​ចំនួន​ច្រើន​សន្ធឹក​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ… ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​តែ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ ។ ប្រជាពលរដ្ឋ​វេលា​ចុង​ក្រោយ​នេះ បាន​ថ្លែង​ថា​គាត់​បារម្ភ​ជុំវិញ​ការ​មិន​មាន​ប័ណ្ណ​សម្គាល់​យាន​យន្ត ​ដែល​អាច​នាំ​អោយ​មាន​ការ​ផាក​ពិន័យ​ ។

     ចំនួន​មនុស្ស​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ នា​វេលា​ចុង​ក្រោយ​នេះ បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​ការ​ពង្រឹង​ច្បាប់ ​។ តួ​លេខ​នៅ​មុន​ការ​អនុវត្ត​ច្បាប់​នេះ គឺ​ក្នុង​មួយ​ថ្ងៃៗ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ពី​៦ ​ទៅ​ ៧​នាក់ និង​មនុស្ស​រង​របួស​មាន​ជាង ​២០​នាក់ ​ផង​ដែរ… ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​អនុវត្ត​ច្បាប់​ទី១​ មករា ​ឆ្នាំ ២០១៦ ចំនួន​មនុស្ស​ស្លាប់​ និង​រង​របួស​ត្រូវ​គេ​ឃើញ​មាន​ការ​ប្រែ​ប្រួល​គួរ​អោយ​កត់​សម្គាល់​ ។ នៅ​ថ្ងៃ​ទី​១ ​មករា ​ឆ្នាំ​ ២០១៦ មនុស្ស​ស្លាប់​ដោយ​សារ​ចរាចរណ៍​មាន​ចំនួន​ ២​នាក់ ប៉ុន្តែ​អ្នក​រង​របួស​មាន​រហូត​ដល់​ ៦៨​នាក់ ក្នុង​គ្រោះ​ថ្នាក់​កើត​ឡើង​ ៦​លើក​ ទូទាំង​ប្រទេស​ ។

     នៅ​ថ្ងៃ​ទី​២ មករា មនុស្ស​ស្លាប់​ចំនួន ​៥​នាក់ និង​រង​របួស​ចំនួន​ ៩​នាក់ ក្នុង​គ្រោះ​ថ្នាក់​ ៨​លើក… នៅ​ថ្ងៃទី​៣ មករា មនុស្ស​ស្លាប់​ ២​នាក់… រង​របួស ​១៥​នាក់ ​ក្នុង​គ្រោះ​ថ្នាក់​ចំនួន​ ៩​លើក​… និង​នៅ​ថ្ងៃ​ទី​៤ មករា​នេះ មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ មាន​ចំនួន ៦​នាក់ និង​រង​របួស​ ៣៩​នាក់​ ។

Pennal 05 01 16 3 copy

Pennal 05 01 16 4 copy

Pennal 05 01 16 5 copy

Pennal 05 01 16 6 copy