ឯកឧត្តម វេង សាខុន បានដឹកនាំគណៈប្រតិភូ ដើម្បីទៅចូលរួមមហាសន្និបាតលើកទី១ ស្តីពី “ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យចំណីរអាហារកសិកម្ម ផ្លូវ១ខ្សែរក្រវ៉ាត់១”


តបតាមការអញ្ជើញរបស់ឯកឧត្តម Bryan Chan ប្រធានគ្រប់គ្រងនៃការរៀបចំការតាំងពិព័រណ៍​របស់ប្រទេសចិន (CEO, FMC Exhibition) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធ ១៥កើត​ ខែប.សាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំគណៈប្រតិភូ ដើម្បីទៅចូលរួមមហាសន្និបាតលើកទី១ ស្តីពី “ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យចំណីរអាហារកសិកម្ម ផ្លូវ១ខ្សែរក្រវ៉ាត់១” (The First Belt & Road Agri-Food and Trade Summit, BRIFE)” ​ពីថ្ងៃទី២៧ដល់២៨ ខែមិថុនា ឆ្នាំ២០១៨ នៅតំបន់សេដ្ឋកិច្ចពិសេសហុងកុង នៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងមហាសន្និបាតដ៏មានសារសំខាន់នេះ ​​​​ឯកឧត្តមវេង សាខុន បានចូលរួមថ្លែងសន្ទរកឋាបើកក្នុងសន្និបាតលើកទី១ស្តីពី “ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យចំណីរអាហារកសិកម្ម ផ្លូវ១ ខ្សែរក្រវ៉ាត់១” ដែលជាតំណាងអោយរដ្ឋមន្ត្រីកសិកម្មនៃប្រទេសសមាជិក ASEAN ។ ក្នុងពេលនោះដែរ ឯកឧត្តមវេង សាខុន ក៏បានចូលរួមជាវាគ្មិន​ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពីកាឡានុវឌ្ឍភាពនៃការវិនិយោគលើវិស័យចំណីរអារហារកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងរដ្ឋមន្ត្រីកសិកម្មនៃប្រទេសចំនួន ៦ ​​ផ្សេងទៀត និងមានការ​ចូលរួមដោយប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីកសិកម្ម ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រព្រមទាំងអ្នកសង្កេតការ​មកពីបណ្តាល​ប្រទេស​ជាច្រើនលើពិភពលោក​ផងដែរ។
តាមរយៈនៃការចូលរួមមហាសន្និបាតលើកទី១ស្តីពី “ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យចំណីរអាហារកសិកម្ម ផ្លូវ១ខ្សែរក្រវ៉ាត់១” នេះ ឯកឧត្តមវេង សាខុន បង្ហាញពីសក្តានុពលនៃការវិនិយោគក្នុងវិស័យកសិកម្ម និងផ្សព្វផ្សាយដល់សន្និបាតពីគោលនយោបាយ​កសិកម្ម និងអំពាវនាវដល់អ្នកវិនិយោគគិនចិនធំៗមកធ្វើវិនិយោគលើវិស័យកសិកម្ម និងជាពិសេសលើផលិតផលកែច្នៃចំណីរអារហារកសិកម្មនៅកម្ពុជា ព្រមទាំងការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា និងការពង្រឹងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មទ្វេភាគីជាមួយចិន និងជាមួយបណ្តាលប្រទេសជាច្រើនទៀតដែលបានចូលរួមក្នុងសន្និបាតដ៏មានសារសំខាន់នេះ។