មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យដំណើរការអនុវត្តការងារកែលម្អ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ ព្រែកកែវ


ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ដើម្បីចុះពិនិត្យដំណើរការអនុវត្តការងារកែលម្អ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ ព្រែកកែវ ស្ថិតក្នុងស្រុកកៀនស្វាយ និងព្រែកតាអ៊ុង ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ។