ឯកឧត្តម ផៃ ស៊ីផាន ៖ សន្ធិសញ្ញាទីក្រុងប៉ារីសមានរយៈពេលកំណត់ ហើយមានអធិបតេយ្យភាពពេញលេញរបស់ខ្លួន


(ភ្នំពេញ) ៖ ការលើកឡើងរបស់ម ន្ដ្រីនាំពាក្យរូបនេះ គឺជាការឆ្លើយតបទៅនឹងតំណាងរាស្ត្រសហព័ន្ធប្រចាំទីក្រុងផត អាដាលែត (Port Adelaide) ក្នុងរដ្ឋសោត អូស្ត្រាលី (South Australia) លោក ម៉ាក បាត់លើ (Mark Butler) ដែលចាត់ទុកថាកម្ពុជាមិនទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងនេះនៅឡើយ។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា “ទីក្រុងប៉ារីស គឺមានរយៈពេលដែលគេហៅថាអន្ដរកាល…មិនមែនកម្ពុជាស្ថិតក្រោម ឥទ្ធិពលនៃទីក្រុងប៉ារីសទៀតទេ…នៅពេលដែលអន្ដរកាលត្រូវបញ្ចប់ ដូច្នេះកម្ពុជាក្លាយទៅរដ្ឋឯករាជ្យមួយ…”។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់បន្ថែមថា ការលើកឡើងរបស់អ្នកតំណាងរាស្ដ្រខាងលើ គឺដោយសារគាត់ជាអ្នកអាណានិគមដែលចង់តែគ្រប់គ្រងគេ ៖ “…កម្ពុជាអត់ស្ថិតនៅក្រុមអាណានិគមរបស់អ្នកណាម្នាក់ទេ កម្ពុជាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនក៏ដូចជាឯករាជ្យភាព របស់ខ្លួន…សូមឲ្យអ្នកតំណាងរាស្ដ្រនោះគិតម្ដងទៀតត្បិតអីយើង មិនមែនស្ថិតនៅក្រោមអាណានិគមរបស់អូស្ដ្រាលីនោះទេ…”។