ក្រសួងមហាផ្ទៃត្រៀមលក្ខណៈសន្តិសុខ មុនការបោះឆ្នោត


Sor Ken 26 08 16 2 copy

     ក្រសួងមហាផ្ទៃបានត្រៀមលក្ខណៈទុកជាមុន នៃការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ដែលនឹងមកដល់នាពេលខាងមុខនេះ ។ ការត្រៀមលក្ខណៈទុកជាមុននេះនេះ បានធ្វើក្នុងកិច្ចប្រជុំដ៏ធំមួយដែលចូលរួមជាអធិបតីដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែសីហានេះ។

     ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក… អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងមន្ត្រីពាក់ព័ន្ធនឹងកិច្ចការរក្សាសន្តិសុខនានាជាច្រើនទៀត បានអញ្ជើញចូលរួម។ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា កម្លាំងចំនួន ១ម៉ឺន ៩ពាន់ ៣១១នាក់ នឹងត្រូវដាក់ពង្រាយការពារសុវត្តិភាព ក្នុងដំណាក់កាល ដែលនឹងឈានជិតមកដល់នេះ ។

     សូមជម្រាបដំណាក់កាលចុះឈ្មោះបោះឆ្នោត គ្រោងនឹងចាប់ផ្តើមធ្វើចាប់ពី ដើមខែកញ្ញានេះហើយ ដែលនឹងមានរយៈពេល៣ខែ ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ បញ្ជាក់ថា ក្នុងអំឡុងនៃការស្រង់ឈ្មោះរៀបចំបញ្ជីឈ្មោះបោះឆ្នោតនេះ អគ្គស្នងការនគរបាលជាតិ បានត្រៀមកម្លាំងចំនួន ៥ពាន់ ២៣៦នាក់ នៅទូទាំង២៥ រាជធានី ខេត្តផងដែរ ។

     សម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យអាជ្ញាធរក្រោមបង្គាប់ ត្រូវពង្រឹងសន្តិសុខអំឡុងពេល នៃការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងធានាឲ្យបាននូវការបោះឆ្នោតប្រព្រឹត្តទៅដោយភាពរលូន ។

     ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានថ្លែងរំលឹកកិច្ចការដែលនឹងត្រូវធ្វើចំពោះ មុខ និងរំពឹងការជឿជាក់ថាតាមរយៈការរៀបចំសន្តិសុខទុកជាមុននេះ នឹងធ្វើអោយបរិយាកាសនៃការបោះឆ្នោត នឹងមានលក្ខណៈល្អ ស្មើភាព និងគ្មានការគំរាមកំហែង ។

Sor Ken 26 08 16 3 copy  Sor Ken 26 08 16 4 copy

Sor Ken 26 08 16 5 copy  Sor Ken 26 08 16 6 copy

Sor Ken 26 08 16 7 copy  Sor Ken 26 08 16 8 copy