សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិ​ផលនានា នៅវត្តព្រៃក្តួច


នាព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិ​ផលនានា នៅវត្តព្រៃក្តួច ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ព្រះវិហារថ្មី ដែលប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា មានទំហំទទឹង១២ម៉ែត្រ បណ្តោយ២១ម៉ែត្រ កំពស់៣១ម៉ែត្រ និងសមិទ្ធផលដែលសម្ពោធឆ្លងនាពេលនេះ រួមមាន៖ សាលាភត្ត០១ខ្នង មានទំហំទទឹង២២ម៉ែត្រ បណ្តោយ៣៦ម៉ែត្រ​ និងកំពស់១៨ម៉ែត្រ​ ដងទង់០១គូរ និងស្រះទឹក០១ ទទឹង៤០​ម៉ែត្រ បណ្តោយ៦២ម៉ែត្រ ជម្រៅ៥,៥ម៉ែត្រ បានសម្រេចជាស្ថាពរ ដោយចំណាយថវិកាសរុបចំនួន​៦៨០.៣៩៩ ដុល្លារ​អាមេរិក។

ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តព្រៃក្តួច៕