មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវដើមរដូវវស្សារបស់ប្រជាកសិករ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ នាព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវដើមរដូវវស្សារបស់ប្រជាកសិករដែលកំពុងជួបការខ្វះខាតទឹកប្រមាណ ៣៦០ ហិកតា ស្ថិតក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។ ការងារអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវខ្វះទឹកខាងលើនេះ គឺប្រើប្រាស់ស្ថានីយបូមទឹក ហ៊ុន សែន ទី ៨ ពត់សរ និងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង ។