ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំសហការី ចុះទៅប្រចាំតាមមណ្ឌលសកម្មភាពទាំងអស់


ឃុំកោះកែវ-ស្រុកល្វាឯម÷ នៅព្រឹកថ្ងៃទី 8/7/18 ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណះកម្មាធិការកណ្តាល អនុប្រធានគណះពង្រឹងស្រុកល្វាឯម និងជាប្រធានគណះពង្រឹងឃុំកោះកែវ បានដឹកនាំសហការី ចុះទៅប្រចាំតាមមណ្ឌលសកម្មភាពទាំងអស់ ដើម្បី ÷

1- ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ បង្រៀនគូសសន្លឹកឆ្នោត បង្ហាញលេខ រៀងរបស់គណបក្សនៅលើសន្លឹកឆ្នោត
2- ពន្យល់គោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ដល់ប្រជាពលរដ្ឋ

3- ត្រួតពិនិត្យមើលឯកសារសម្រាប់ការបោះឆ្នោត

4- ជំរុញអោយប្រជាពលរដ្ឋទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នា

5- ចលនាមេគ្រួសារបក្ស អោយណែនាំគ្រួសារ សាច់ញាតិ បងប្អូន និងកូនចៅរបស់គាត់ ទៅបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាអោយបានគ្រប់ៗគ្នា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត

6- បិទឯកសារគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សតាមខ្នងផ្ទះប្រជាពលរដ្ឋ ។